មាន​ជន្លួញ​ក្នុង​រវាង​ទាំងពីរ​។​ ​អ្នក​ទឹមរទេះ​ ​ដែល​ជា​សារថី​ ​ចេះ​បង្ហាត់​សេះ​ជា​អ្នក​ឈ្លាស​ ​ឡើងជិះ​រថ​នោះ​ហើយ​ ​កាន់​ខ្សែ​ដោយដៃ​ឆ្វេង​ ​កាន់​ជន្លួញ​ដោយដៃ​ស្តាំ​ ​បរ​ទៅកាន់​ទី​ដែល​ខ្លួន​ប្រា​ថ្នា​ហើយ​ៗ​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ណាមួយ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​ចំពោះ​ធម៌​ណាៗ​ ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ក្រៃលែង​ ​កាលបើ​ហេតុ​នៃ​សតិ​មាន​ហើយ​ ​ចិត្ត​ក៏បាន​ដល់​នូវ​ភាវៈ​ជាក់ច្បាស់​ ​ក្នុង​ធម៌​នោះ​ៗ​ ​ដូច្នោះឯង​។​
 [​៣១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កាយគតាសតិ​ ​ដែល​ភិក្ខុ​ ​បាន​ធ្វើឲ្យ​ថ្នឹក​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ ​បាន​តំ​កល់​ ​បាន​ប្រព្រឹត្ត​ឲ្យ​រឿយ​ៗ​ ​បាន​សន្សំ​ ​ប្រារព្ធ​ល្អ​ ​ផ្គូផ្គង​ល្អ​ហើយ​ ​តែង​បាន​នូវ​ ​អានិសង្ស​ ​១០ប្រការ​នេះ​ ​ជា​ប្រាកដ​ ​គឺ​ភិក្ខុ​នោះ​ ​គ្រប​សង្កត់​សេចក្តី​ត្រេកអរ​ ​ដោយ​សេចក្តី​មិន​ត្រេកអរ​បាន​ ​ទាំង​សេចក្តី​មិន​ត្រេកអរ​ ​ក៏​មិន​គ្រប​សង្កត់​ភិក្ខុ​នោះ​ឡើយ​ ​ភិក្ខុ​នោះ​ ​តែង​គ្រប​សង្កត់​សេចក្តី​មិន​ត្រេកអរ​ ​ដែល​កើត​ហើយ១​។​ ​ជា​អ្នក​គ្រប​សង្កត់​នូវ​ភ័យ​ ​និង​សេចក្តី​ខ្លាច​បាន​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់