ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រាហ្មណ​មហាសាល​ ​ឬ​គហបតិ​មហាសាល​នោះ​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ផ្លូវ​ ​នេះ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រាហ្មណ​មហាសាល​ ​ឬ​គហបតិ​មហាសាល​នោះ​។​
 [​៣២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​។​បេ​។​ ​ពួក​ទេវតា​ជាន់​យាមៈ​.​.​.​ ​ពួក​ទេវតា​ជាន់​តុសិត​.​.​.​ ​ពួក​ទេវតា​ជាន់​និម្មានរតី​.​.​.​ ​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​ ​សុទ្ធតែ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​ច្រើន​ដោយ​សេចក្តី​សុខ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​។​ ​ភិក្ខុ​នោះ​ ​តំ​កល់​ចិត្ត​នោះ​ ​អធិដ្ឋាន​ចិត្ត​នោះ​ ​ចំរើន​ចិត្ត​នោះ​ទុក​។​ ​ធម៌​ទាំង៥នោះ​ ​ឈ្មោះថា​ ​សង្ខារ​ផង​ ​ឈ្មោះថា​វិហារធម៌​ផង​ ​ដែល​ភិក្ខុ​នោះ​ ​ចម្រើន​ហើយ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៤០៣ | បន្ទាប់