ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតជា​មួយ​នឹង​ទេវតា​ជាន់​បរនិម្មិតវសវត្តី​នោះ​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ផ្លូវ​ ​នេះ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតជា​មួយ​នឹង​ទេវតា​ ​ជាន់​បរនិម្មិតវសវត្តី​នោះ​។​
 [​៣២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​សហស្ស​ព្រហ្ម​ ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​ច្រើន​ដោយ​សេចក្តី​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សហស្ស​ព្រហ្ម​ ​តែង​ផ្សាយ​រស្មី​ដឹង​ស្គាល់​លោកធាតុ​មួយ​ពាន់​បាន​។​ ​ពួក​សត្វ​ណា​ ​កើត​ក្នុង​លោកធាតុ​មួយ​ពាន់​នោះ​ ​សហស្ស​ព្រហ្ម​ ​ក៏​ផ្សាយ​រស្មី​ដឹង​ស្គាល់​ពួក​សត្វ​នោះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​មាន​ចក្ខុ​ ​យក​ផ្លែ​កន្ទួតព្រៃ​មួយ​ ​មក​ដាក់លើ​បាតដៃ​ ​ពិចារណាមើល​បាន​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សហស្ស​ព្រហ្ម​ ​ក៏​ផ្សាយ​រស្មី​ដឹង​ស្គាល់​លោកធាតុ​មួយ​ពាន់​បាន​ ​ដូច្នោះ​ដែរ​។​ ​ពួក​សត្វ​ណា​ ​កើត​ក្នុង​លោកធាតុ​មួយ​ពាន់​នោះ​ ​សហស្ស​ព្រហ្ម​ ​ក៏​ផ្សាយ​រស្មី​ដឹង​ស្គាល់​ពួក​សត្វ​នោះ​បាន​។
ថយ | ទំព័រទី ៤០៤ | បន្ទាប់