ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​សហស្ស​ព្រហ្ម​។​ ​ភិក្ខុ​នោះ​ ​តំ​កល់​ចិត្ត​នោះ​ ​អធិដ្ឋាន​ចិត្ត​នោះ​ ​ចំរើន​ចិត្ត​នោះ​ទុក​។​ ​ធម៌​ទាំង៥នោះ​ ​ឈ្មោះថា​ ​សង្ខារ​ផង​ ​ឈ្មោះថា​វិហារធម៌​ផង​ ​ដែល​ភិក្ខុ​នោះ​ ​ចម្រើន​ហើយ​យ៉ាងនេះ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​យ៉ាងនេះ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ព្រហ្មលោក​នោះ​បាន​មែន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ផ្លូវ​ ​នេះ​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ព្រហ្មលោក​នោះ​។​
 [​៣២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ប្រកបដោយ​សទ្ធា​ ​ប្រកបដោយ​សីលៈ​ ​ប្រកបដោយ​សុតៈ​ ​ប្រកបដោយ​ចាគៈ​ ​ប្រកបដោយ​បញ្ញា​។​ ​ភិក្ខុ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ទ្វិ​សហស្ស​ព្រហ្ម​។​បេ​។​ ​តិ​សហស្ស​ព្រហ្ម​.​.​.​ ​ចតុ​សហស្ស​ព្រហ្ម​.​.​.​ ​បញ្ច​សហស្ស​ព្រហ្ម​ ​
ថយ | ទំព័រទី ៤០៥ | បន្ទាប់