[​១៩​]​ ​ភិក្ខុ​នោះ​ ​បរិបូណ៌​ដោយ​សីលក្ខន្ធ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​បរិបូណ៌​ដោយ​ឥន្ទ្រិយសំវរៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​បរិបូណ៌​ដោយ​សតិ​ ​សម្បជញ្ញៈ​ ​ដ៏​ប្រសើរ​នេះ​ផង​ ​តែង​គប់​រក​ ​នូវ​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​គល់ឈើ​ ​ភ្នំ​ ​រូងភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃ​ឆ្ងាយ​ ​ទីវាល​ ​គំនរចំបើង​។​ ​ភិក្ខុ​នោះ​ ​លុះ​ហួសពេល​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ក៏​អង្គុយ​ពត់​ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តម្កល់​ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​។​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​ ​នូវ​អភិជ្ឈា​ក្នុង​លោក​ ​គឺ​បញ្ចុ​បា​ទា​នក្ខន្ធ​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អភិជ្ឈា​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងអស់​ ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ ​ចាក​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​លះបង់​ថីនមិទ្ធៈ​ ​ជា​អ្នក​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​ជា​អ្នកមាន​សតិ​ ​និង​សម្បជញ្ញៈ​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ថីនមិទ្ធៈ​ ​លះបង់​ឧទ្ធច្ចកុក្កុច្ចៈ​
ថយ | ទំព័រទី ៤១ | បន្ទាប់