ជា​អ្នកមាន​ចិត្ត​មិន​រាយមាយ​ ​មានចិត្ត​ស្ងប់ស្ងាត់​ ​ក្នុង​សន្តាន​របស់​ខ្លួន​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ជា​អ្នក​ឆ្លងផុត​ចាក​វិចិកិច្ឆា​ហើយ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​វិចិកិច្ឆា​។​
 [​២០​]​ ​ភិក្ខុ​នោះ​ ​លុះ​លះបង់​នូវ​នី​វរ​ណៈ​ ​ទាំង៥នេះ​ ​ដែល​ជា​ ​ឧបក្កិលេស​ ​របស់​ចិត្ត​ ​ដែល​ធ្វើ​ប្រាជ្ញា​ ​ឲ្យមានកម្លាំង​ថយ​ហើយ​ ​ក៏​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រឹងប្រែង​មានផល​ ​សេចក្តី​ព្យាយាម​ ​មានផល​ ​យ៉ាងនេះ​ឯង​។​ ​
 [​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ហើយក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់