វៀរចាក​ការ​ឮ​តៗ​គ្នា​ ​វៀរចាក​ការ​ត្រិះរិះ​តាម​អាការ​ ​វៀរចាក​ការ​ពេញចិត្ត​ថា​ ​ត្រូវគ្នា​នឹង​លទ្ធិ​របស់​ខ្លួន​ ​(​នោះ​)​ ​ញាណ​នឹង​បរិសុទ្ធ​ ​ផូរផង់​ប្រាកដ​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ញាណ​បរិសុទ្ធ​ផូរផង់​ ​ប្រាកដ​មិន​មាន​ហើយ​ ​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ​ ​ញុំាង​ចំណែក​នៃ​ញាណ​ប៉ុណ្ណោះ​ឯង​ ​ឲ្យ​ផូរផង់​ក្នុង​ទិដ្ឋិ​នោះ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ឯង​ ​តថាគត​ពោល​ថា​ ​ជា​ឧបាទាន​ ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនោះ​។​ ​ទិដ្ឋិ​នោះ​ ​ជា​សង្ខតធម៌​ ​ដ៏​គ្រោតគ្រាត​នៅឡើយ​ ​ចំណែកខាង​ការ​រលត់​សង្ខារ​ទាំងឡាយ​ ​មាន​ពិត​ ​ព្រះនិព្វាន​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​ ​នូវ​ការ​រលាស់​នូវ​ទិដ្ឋិ​នោះ​ ​កន្លង​នូវ​ទិដ្ឋិ​នោះ​។​
 [​៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ ​គឺ​សេចក្តី​យល់ឃើញ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ផង​ ​លះបង់​នូវ​ ​អ​បរ​ន្តានុ​ទិដ្ឋិ​ ​គឺ​សេចក្តី​យល់ឃើញ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​មុខ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​រមែង​បាន​បីតិ​ ​ដែល​ស្ងប់ស្ងាត់​ហើយ​ ​ក៏​គិតថា​ ​អាត្មាអញ​ ​បាន​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​ដែល​ជា​គុណជាត​ស្ងប់​រម្ងាប់​ ​ជា​គុណជាត​ថ្លៃថ្លា​។​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់