បីតិ​ដ៏​ស្ងប់ស្ងាត់​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​រមែង​រលត់​ទៅ​ ​លុះ​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​រលត់​ ​ទោមនស្ស​ ​ក៏​កើតឡើង​ ​លុះ​ទោមនស្ស​រលត់​ ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏​កើតឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្លប់​លះបង់​ទីណា​ ​កំ​ដៅ​ថ្ងៃ​ ​ក៏​ផ្សាយ​ទៅកាន់​ទីនោះ​ ​កំ​ដៅ​ថ្ងៃ​ ​លះបង់​ទីណា​ ​ម្លប់​ក៏​ផ្សាយ​ទៅកាន់​ទីនោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បីតិ​ដ៏​ស្ងប់ស្ងាត់​រលត់​ ​ទោមនស្ស​ ​ក៏​កើតឡើង​ ​កាល​ទោមនស្ស​រលត់​ ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏​កើតឡើង​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ដឹង​ច្បាស់​ ​នូវ​ដំណើរ​នោះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដ៏​ចម្រើន​នេះ​ ​ព្រោះ​លះបង់​នូវ​ ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ ​ផង​ ​លះបង់​នូវ​ ​អ​បរ​ន្តានុ​ទិដ្ឋិ​ ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​ក៏​រមែង​បាន​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​ហើយក៏​គិតថា​ ​អាត្មាអញ​ ​បាន​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ដែល​ជា​គុណជាត​ស្ងប់​រម្ងាប់​ ​ជា​គុណជាត​ថ្លៃថ្លា​។​ ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​រមែង​រលត់​ ​លុះ​បីតិ​ដ៏​ស្ងប់ស្ងាត់​រលត់​ ​ទោមនស្ស​ ​ក៏​កើតឡើង​ ​លុះ​ទោមនស្ស​រលត់​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់