បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏​កើតឡើង​។​ ​ទិដ្ឋិ​នោះ​ ​ជា​សង្ខតធម៌​ ​ដ៏​គ្រោតគ្រាត​នៅឡើយ​ ​ចំណែកខាង​ការ​រលត់​សង្ខារ​ទាំងឡាយ​ ​មាន​ពិត​ ​ព្រះនិព្វាន​ ​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ទិដ្ឋិ​នោះ​ ​កន្លង​នូវ​ទិដ្ឋិ​នោះ​។​
 [​៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ផង​ ​លះបង់​នូវ​ ​អ​បរ​ន្តានុ​ទិដ្ឋិ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​កន្លង​នូវ​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​ក៏បាន​នូវ​ ​និ​រាមិ​សសុ​ខ​ ​គឺ​សេចក្តី​សុខ​មិន​មាន​អាមិសៈ​ ​ហើយ​គិតថា​ ​អាត្មាអញ​ ​បាន​នូវ​និ​រាមិ​សសុ​ខ​ ​ដែល​ជា​គុណជាត​ដ៏​ស្ងប់​រម្ងាប់​ ​ជា​គុណជាត​ដ៏​ថ្លៃថ្លា​។​ ​និ​រាមិ​សសុ​ខ​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​រមែង​រលត់​ ​លុះ​និ​រាមិ​សសុ​ខរ​លត់​ ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​ក៏​កើតឡើង​ ​លុះ​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​រលត់​ ​និ​រាមិ​សសុ​ខ​ ​ក៏​កើតឡើង​។​
ថយ | ទំព័រទី ៧២ | បន្ទាប់