[​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ផង​ ​លះបង់​នូវ​អ​បរ​ន្តានុ​ទិដ្ឋិ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​កន្លង​នូវ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​កន្លង​នូវ​និ​រាមិ​សសុ​ខ​ ​ក៏បាន​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​គឺ​ទទួលអារម្មណ៍​ ​មិនជា​ទុក្ខ​ ​មិនជា​សុខ​ ​ហើយ​គិតថា​ ​អាត្មាអញ​ ​បាន​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ដែល​ជា​គុណជាត​ស្ងប់​រម្ងាប់​ ​ជា​គុណជាត​ថ្លៃថ្លា​។​ ​អ​ទុ​ក្ខម​សុខវេទនា​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​រមែង​រលត់​ ​លុះ​អ​ទុ​ក្ខម​សុខវេទនា​រលត់​ ​និ​រាមិ​សសុ​ខ​ ​ក៏​កើតឡើង​ ​លុះ​និ​រាមិ​សសុ​ខរ​លត់​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្លប់​លះបង់​ទីណា​ ​កំ​ដៅ​ថ្ងៃ​ ​ក៏​ផ្សាយ​ទៅកាន់​ទីនោះ​ ​កំ​ដៅ​ថ្ងៃ​ ​លះបង់​ទីណា​ ​ម្លប់​ក៏​ផ្សាយ​ទៅកាន់​ទីនោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​អ​ទុ​ក្ខម​សុខវេទនា​រលត់​ ​និ​រាមិ​សសុ​ខ​ ​ក៏​កើតឡើង​ ​កាល​និ​រាមិ​សសុ​ខរ​លត់​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ដំណើរ​នោះ​ថា​
ថយ | ទំព័រទី ៧៤ | បន្ទាប់