សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដ៏​ចម្រើន​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ផង​ ​លះបង់​នូវ​អ​បរ​ន្តានុ​ទិដ្ឋិ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​កន្លង​នូវ​បីតិ​ ​ដ៏​ស្ងប់ស្ងាត់​ ​កន្លង​នូវ​និ​រាមិ​សសុ​ខ​ ​ក៏បាន​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ហើយ​គិតថា​ ​អាត្មាអញ​ ​បាន​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ជា​គុណជាត​ស្ងប់​រម្ងាប់​ ​ជា​គុណជាត​ថ្លៃថ្លា​។​ ​អ​ទុ​ក្ខម​សុខវេទនា​ ​របស់​សមណព្រាហ្មណ៍​នោះ​ ​រមែង​រលត់​ ​លុះ​អ​ទុ​ក្ខម​សុខវេទនា​រលត់​ ​និ​រាមិ​សសុ​ខ​ ​ក៏​កើតឡើង​ ​លុះ​និ​រាមិ​សសុ​ខរ​លត់​ ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​កើតឡើង​។​ ​ទិដ្ឋិ​នោះ​ ​ជា​សង្ខតធម៌​ ​ដ៏​គ្រោតគ្រាត​នៅឡើយ​ ​ចំណែកខាង​ការ​រលត់​សង្ខារ​ទាំងឡាយ​ ​មាន​ពិត​ ​ព្រះនិព្វាន​ ​ក៏​មាន​ពិត​ ​លុះ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ដូច្នេះហើយ​ ​ជា​អ្នក​ឃើញ​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​ទិដ្ឋិ​នោះ​ ​កន្លង​នូវ​ទិដ្ឋិ​នោះ​។
ថយ | ទំព័រទី ៧៥ | បន្ទាប់