[​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ផង​ ​លះបង់​នូវ​អ​បរ​ន្តានុ​ទិដ្ឋិ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​កន្លង​នូវ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​កន្លង​នូវ​និ​រាមិ​សសុ​ខ​ ​កន្លង​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​ពិចារណា​ឃើញថា​ ​អាត្មាអញ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​អាត្មាអញ​ ​ជា​អ្នក​រលត់ទុក្ខ​ ​អាត្មាអញ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​ ​(​ក្នុង​បញ្ចក្ខន្ធ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​ ​នូវ​ដំណើរ​នោះ​ថា​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ដ៏​ចម្រើន​នេះ​ ​ព្រោះ​លះបង់​ ​នូវ​បុ​ព្វ​ន្តានុ​ទិដ្ឋិ​ផង​ ​លះបង់​នូវ​អ​បរ​ន្តានុ​ទិដ្ឋិ​ផង​ ​ទាំង​មិន​អធិដ្ឋាន​ទុក​ ​នូវ​កាម​សញ្ញោជនៈ​ ​ដោយសព្វគ្រប់​ ​កន្លង​នូវ​បីតិ​ដ៏​ស្ងប់ស្ងាត់​ ​កន្លង​នូវ​និ​រាមិ​សសុ​ខ​ ​កន្លង​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ក៏​ពិចារណា​ឃើញថា​ ​អាត្មាអញ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​អាត្មាអញ​ ​ជា​អ្នក​រលត់ទុក្ខ​ ​អាត្មាអញ​ ​ជា​អ្នក​មិន​មាន​សេចក្តី​ប្រកាន់​។​ ​សមណព្រាហ្មណ៍​ ​ដ៏​មាន​អាយុ​នេះ​ ​តែង​ពោល​សរសើរ​ ​នូវ​បដិបទា​ ​ជាទី​សប្បាយ​ ​នៃ​ព្រះនិព្វាន​ ​ដោយពិត​
ថយ | ទំព័រទី ៧៦ | បន្ទាប់