[​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ដឹង​ច្បាស់​តាមពិត​ ​នូវ​កិរិយា​កើតឡើង​ផង​ ​នូវ​កិរិយា​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​កិរិយា​រលាស់​ចេញ​ផង​ ​នៃ​ផស្សា​យតនៈ​ទាំង៦​ ​ហើយ​រួចចាក​សេចក្តី​ប្រកាន់​មាំ​ណា​ ​នេះឯង​ ​ឈ្មោះថា​ ​សន្តិវរបទ​ ​ដ៏​ប្រសើរ​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ដឹង​ច្បាស់​តាមពិត​ ​នូវ​កិរិយា​កើតឡើង​ផង​ ​នូវ​កិរិយា​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នូវ​កិរិយា​រលាស់​ចេញ​ផង​ ​នៃ​ផស្សា​យតនៈ​ ​ទាំង៦ហើយ​ ​រួចចាក​សេចក្តី​ប្រកាន់​មាំ​ណា​ ​នោះ​ឯង​ ​ឈ្មោះថា​ ​សន្តិវរបទ​ ​ដ៏​ប្រសើរ​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ហើយ​។​ ​លុះ​ព្រះមានបុណ្យ​ ​បាន​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ចំពោះ​ភាសិត​ ​របស់​ព្រះមានបុណ្យ​។​

​ចប់​ ​បញ្ច​ត្ត​យសូ​ត្រ​ ​ទី២​។​

ថយ | ទំព័រទី ៧៨ | បន្ទាប់