កិន្តិ​សូត្រ​ ​ទី៣


 ​[​៤២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ដងព្រៃ​ ​ជាទី​នាំមក​នូវ​ពលិការ​ ​(​ចំពោះ​ភូត​)​ ​ជិត​ក្រុង​កុសិនារា​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ធ្លាប់​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​ចីវរ​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​បិណ្ឌបាត​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​សេនាសនៈ​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​ភព​តូច​ ​ភព​ធំ​ខ្លះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ពុំ​ដែល​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​ចីវរ​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​បិណ្ឌបាត​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​សេនាសនៈ​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​ភព​តូច​ ​ភព​ធំ​ខ្លះ​ ​ដូច្នេះ​ឡើយ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់