[​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មិនធ្លាប់​មានតម្រិះ​ ​ចំពោះ​តថាគត​ថា​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​ចីវរ​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​បិណ្ឌបាត​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​សេនាសនៈ​ខ្លះ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ព្រោះ​ហេតុ​ភព​តូច​ ​ភព​ធំ​ខ្លះ​ ​ដូច្នេះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នេះ​ ​ចុះ​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​តថាគត​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ជា​អ្នក​អនុគ្រោះ​ ​ស្វែងរក​ប្រយោជន៍​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ទើប​ទ្រង់​សំដែងធម៌​។​
 [​៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​តថាគត​ ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ជា​អ្នក​អនុគ្រោះ​ ​ស្វែងរក​ប្រយោជន៍​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ទើប​សំដែងធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​សំដែង​ហើយ​ ​ដូចជា​ ​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់