ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពលៈ៥​ ​ពោជ្ឈង្គ៧​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ៨​ ​អ្នក​ទាំងឡាយ​រាល់រូប​ ​គប្បី​ព្រមព្រៀង​គ្នា​ ​គប្បី​រីករាយ​រកគ្នា​ ​កុំ​វិវាទគ្នា​ ​គប្បី​សិក្សា​ ​ក្នុង​ធម៌​ទាំងនោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងនោះ​ ​មាន​សេចក្តី​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​កំពុង​សិក្សា​ ​មាន​ភិក្ខុ២រូប​ ​មាន​វាទៈ​ផ្សេងគ្នា​ ​ក្នុង​ធម៌​ដ៏​វិសេស​។​
 [​៤៥​]​ ​បើ​អ្នក​ទាំងឡាយ​ ​គួរ​និយាយ​ក្នុង​ដំណើរ​នោះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងនេះ​ ​ផ្សេងគ្នា​ ​ដោយ​អត្ថ​ផង​ ​ផ្សេងគ្នា​ដោយ​ព្យញ្ជនៈ​ផង​ ​ដូច្នេះ​បាន​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ណា​ ​ដែល​អ្នក​ទាំងឡាយ​ ​សំគាល់​ឃើញថា​ ​ប្រដៅ​ងាយ​ជាងគេ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​ការសិក្សា​របស់​លោក​មាន​អាយុ​ទាំងឡាយ​ ​ផ្សេងគ្នា​ដោយ​អត្ថ​ផង​ ​ផ្សេងគ្នា​ដោយ​ព្យញ្ជនៈ​ផង​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ដឹង​នូវ​ការសិក្សា​នោះ​ ​ដោយហេតុនេះ​ ​តាមដែល​ផ្សេងគ្នា​ ​ដោយ​អត្ថ​ផង​ ​តាមដែល​ផ្សេងគ្នា​ ​ដោយ​ព្យញ្ជនៈ​ផង​ចុះ​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​កុំ​ដល់​នូវ​សេចក្តី​ទាស់ទែងគ្នា​ឡើយ​។​ ​មួយទៀត​ ​បណ្តា​ភិក្ខុ​ទាំងឡាយ​ ​ដទៃទៀត​ ​ដែល​ជា​បក្ខពួក​ ​ជាមួយគ្នា​ ​ភិក្ខុ​ណា​ ​ដែល​អ្នក​ទាំងឡាយ​ ​សំគាល់​ឃើញថា​ ​ប្រដៅ​ងាយ​ជាងគេ​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់