គប្បី​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​ ​ជា​អ្នក​ព្រមព្រៀង​គ្នា​ ​មិន​វិវាទគ្នា​ ​រីករាយ​រកគ្នា​ ​កំពុង​សិក្សា​ ​តែ​វចីសង្ខារ​ ​ការ​លើកខ្លួន​ ​ដោយ​ទិដ្ឋិ​ ​ការបៀតបៀន​គ្នា​ ​ដោយចិត្ត​ ​ការ​មិន​ត្រេកអរ​ ​ការ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​កើតឡើង​ ​ដល់គ្នា​នឹងគ្នា​ ​កាលបើ​សមណៈ​ជ្រាប​ហេតុ​នោះ​ ​គប្បី​តិះដៀល​បាន​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​បើ​មិន​លះបង់​ធម៌​នុ៎ះ​ទេ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​ដូចម្តេច​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​នឹង​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ ​បើ​មិន​លះបង់​ធម៌​នុ៎ះ​ទេ​ ​នឹង​មិន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ព្រះនិព្វាន​បានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​មាន​ភិក្ខុ​ពួក​ដទៃ​ ​សួរ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​មិនបាន​ធ្វើ​ភិក្ខុ​ទាំងនេះ​ ​ឲ្យ​ចេញ​ចាក​អកុសលធម៌​ ​ឲ្យ​តាំងនៅ​ក្នុង​កុសលធម៌​ ​ទេឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​កាល​នឹង​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដល់​ខ្ញុំ​ ​ខ្ញុំ​បាន​ស្តាប់ធម៌​ព្រះអង្គ​ ​ហើយ​បាន​សំដែង​ប្រាប់ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ស្តាប់ធម៌​នោះ​
ថយ | ទំព័រទី ៩២ | បន្ទាប់