ហើយ​ចេញ​ចាក​អកុសលធម៌​ ​បាន​តាំងនៅ​ក្នុង​កុសលធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​កាល​ពោល​យ៉ាងនេះ​ ​មិន​ឈ្មោះថា​ ​លើកតម្កើង​ខ្លួន​ ​មិន​ឈ្មោះថា​ ​សង្កត់សង្កិន​បុគ្គល​ដទៃ​ទេ​ ​ឈ្មោះថា​ ​ជា​អ្នកពោល​ប្តេជ្ញា​ ​នូវ​ធម៌​តាម​ធម៌​ ​មួយទៀត​ ​វាទៈ​ ​និង​អនុ​វាទៈ​ ​ដែល​ប្រកបដោយ​ហេតុ​ណាមួយ​ ​រមែង​មិន​មកកាន់​ឋានៈ​ ​ដែល​អ្នកប្រាជ្ញ​គប្បី​តិះដៀល​បាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​កិន្តិ​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ៩៣ | បន្ទាប់