សា​មគ្គា​ម​សូត្រ​ ​ទី៤​


 [​៥១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​សាម​គ្រាម​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​និ​គ​ណ្ឋ​នាដ​បុត្រ​ ​ទើបតែនឹង​ធ្វើ​មរណកាល​ ​ក្នុង​ដែន​បា​វា​។​ ​ព្រោះ​កាលកិរិយា​ ​នៃ​និ​គ​ណ្ឋ​នាដ​បុត្រ​នោះ​ ​ពួក​និគ្រន្ថ​ ​(​ជា​អន្តេវាសិក​)​ ​ក៏​បែកបាក់​គ្នា​ជា​ពីរ​ពួក​ ​កើត​ប្រកួត​ប្រកាន់​គ្នា​ ​ឈ្លោះ​ទាស់ទែង​ ​ចាក់ដោត​គ្នា​និង​គ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​អ្នកឯង​មិនដឹង​ធម៌​វិន័យ​នេះ​ទេ​ ​យើង​ទើប​ដឹង​ធម៌​វិន័យ​នេះ​ ​អ្នកឯង​នឹង​ដឹង​ធម៌​វិន័យ​នេះ​ ​ដូចម្តេច​បាន​ ​អ្នកឯង​ប្រតិបត្តិ​ខុស​ ​យើង​ទើប​ប្រតិបត្តិ​ត្រូវ​ ​ពាក្យ​របស់​យើង​ ​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​របស់​អ្នកឯង​ ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​ពាក្យ​ដែល​គួរ​និយាយ​មុន​ ​អ្នកឯង​បែរជា​និយាយ​ក្រោយ​ ​ពាក្យ​ដែល​គួរ​និយាយ​ក្រោយ​ ​អ្នកឯង​បែរជា​និយាយ​មុន​ ​អ្នកឯង​សន្សំ​តែ​វត្ត​ដែល​ខុស​ៗ​ ​បើ​អ្នកឯង​លើក​វាទៈ​ឡើង​ ​គេ​រមែង​តិះដៀល​បាន​ ​បើ​អ្នកឯង​អាច​ ​ចូរ​ប្រព្រឹត្ត​ឲ្យ​រួចចាក​វាទៈ​ចុះ​។​ ​ពួក​និគ្រន្ថ​ទាំងនោះ​ ​ធ្វើ​នូវ​ជម្លោះ​គ្នានឹងគ្នា​។​ ​
ថយ | ទំព័រទី ៩៤ | បន្ទាប់