ឈ្លោះ​ទាស់ទែង​ ​ចាក់ដោត​គ្នា​និង​គ្នា​ ​ដោយ​លំពែង​ ​គឺ​មាត់​ថា​ ​អ្នកឯង​មិនដឹង​ធម៌​វិន័យ​នេះ​ទេ​ ​យើង​ទើប​ដឹង​ធម៌​វិន័យ​នេះ​។​បេ​។​ ​ជា​ថូ​បៈ​បែកធ្លាយ​ ​មិនមែន​ជាទី​ពំនាក់​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អំណឹះ​ឥត​អំពី​ព្រះមានព្រះភាគ​ទៅ​ ​សូមកុំ​ឲ្យ​វិវាទ​ ​កើតឡើង​ក្នុង​សង្ឃ​ឡើយ​ ​ព្រោះថា​វិវាទ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​គុណ​ ​ដល់​ជន​ច្រើន​ ​មិនជា​សុខ​ដល់​ជន​ច្រើន​ ​មិនជា​ប្រយោជន៍​ ​មិនជា​សេចក្តី​ចម្រើន​ ​ដល់​ជន​ច្រើន​ ​ជា​ទុក្ខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
 [​៥៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដូចជា​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពលៈ៥​ ​ពោជ្ឈង្គ៧​ ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ៨​ ​ម្នាល​អានន្ទ​ ​អ្នក​ដែល​ឃើញ​ភិក្ខុ​ពីរ​រូប​ ​មាន​វាទៈ​ផ្សេងគ្នា​ ​ក្នុង​ធម៌​ទាំងឡាយ​នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ដឹង​ហើយ​ ​សំដែង​ហើយ​ ​ដល់​ខ្ញុំ​ព្រះអង្គ​
ថយ | ទំព័រទី ៩៧ | បន្ទាប់