នេះ​លោក​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ដែរ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​គា​មក្ខេ​ត្ត១​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ដែរ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​គា​មក្ខេ​ត្ត២​ ​ឬ៣​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ដែរ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​ដែន​ធំ១​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ដែរ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​ដែន​ធំ២​ ​ឬ៣​ ​ជា​កំណត់​ ​ថា​ជាទី​មហ​គ្គ​តៈ​ ​ម្នាល​គហបតី​ ​នេះ​ហៅថា​ ​មហ​គ្គ​ត​ចេ​តោ​វិមុត្តិ​ដែរ​។​ ​ម្នាល​គហបតី​ ​មួយទៀត​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់