ទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកអប្បមាណាភទេវតា(១) ។ ម្នាលគហបតី បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់សង្កិលិដ្ឋាភជ្ឈាន។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកសង្កិលិដ្ឋាភទេវតា(២) ។ ម្នាលគហបតី មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិសុទ្ធាភជ្ឈាន។ បុគ្គលនោះ លុះមានរាងកាយ
(១) ទេវតាមានពន្លឺប្រមាណមិនបាន ឬទេវតាឋិតនៅក្នុងអប្បមាណាភព្រហ្មលោក។ (២) ទេវតាមានពន្លឺស្រអាប់។