[១១៩] ម្នាលអនុរុទ្ធទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះកាលដែលអ្នកទាំងឡាយ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ យ៉ាងនេះ តើអ្នកទាំងឡាយ ត្រាស់ដឹងនូវផាសុវិហារធម៌ ដ៏វិសេស គឺញាណទស្សនៈ ដ៏ប្រសើរ ដែលអាចកំចាត់បង់ នូវកិលេស ដ៏ក្រៃលែង ជាងមនុស្សធម៌ មានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ យើងខ្ញុំព្រះអង្គ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់ នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង ប៉ុន្តែឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់យើងខ្ញុំព្រះអង្គ មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ ឯយើងខ្ញុំព្រះអង្គ ក៏មិនបានត្រាស់ដឹង នូវនិមិត្តនោះទេ។
[១២០] ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ គប្បីត្រាស់ដឹងនូវនិមិត្តនោះ ជាប្រាកដ ម្នាលអនុរុទ្ធទាំងឡាយ ក្នុងកាលមុន អំពីការត្រាស់ដឹង តថាគត មិនទាន់បានត្រាស់ដឹង នៅជាពោធិសត្វនៅឡើយ ក៏ស្គាល់ច្បាស់ នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។