[​១៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​អ្នកលេង​ល្បែងភ្នាល់​ ​បាន​នូវ​គំនរ​ទ្រព្យសម្បត្តិ​ច្រើន​ ​ដោយ​ការ​ឈ្នះ​ជាដំបូង​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ហេតុ​ដែល​អ្នកលេង​ល្បែងភ្នាល់​នោះ​ ​បាន​នូវ​គំនរ​ទ្រព្យសម្បត្តិ​ច្រើន​ ​ដោយ​ការ​ឈ្នះ​ជាដំបូង​ប៉ុណ្ណោះ​នោះ​ ​ឈ្មោះថា​ ​ជា​ការ​ឈ្នះ​តែ​បន្តិចបន្តួច​ទេ​។​ ​ចំណែក​ជន​ជា​បណ្ឌិត​នោះ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​សុចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​សុចរិត​ដោយចិត្ត​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​នេះឯង​ ​ទើប​ឈ្មោះថា​ ​ការ​ឈ្នះ​ធំជាង​នោះ​ទៅទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​បណ្ឌិត​ភូមិ​ ​ដ៏​បរិបូណ៌​គ្រប់គ្រាន់​។​ ​លុះ​ព្រះមានព្រះភាគ​ ​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ពាល​បណ្ឌិត​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ២០៦ | បន្ទាប់