ទេវទូត​សូត្រ​ ​ទី១០


 [​១៧២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​កាល​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​នោះ​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 ​[​១៧៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានផ្ទះ​ពីរ​ ​ប្រកបដោយ​ទ្វារ​ ​ក្នុង​ផ្ទះ​នោះ​ ​មាន​បុរស​ភ្នែកភ្លឺ​ម្នាក់​ ​ឈរ​ចំ​កណ្តាល​ ​គប្បី​មើលឃើញ​ពួក​មនុស្ស​ ​ដែល​កំពុង​ចូល​ទៅកាន់​ផ្ទះ​ក្តី​ ​ចេញ​អំពី​ផ្ទះ​ក្តី​ ​កំពុង​សញ្ចរ​ទៅមក​ក្តី​ ​កំពុង​ត្រាច់ទៅមក​ក្តី​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​លើស​ចក្ខុ​ជា​របស់​នៃ​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​ពួក​សត្វលោក​ ​ដែល​ច្យុត​ ​ដែល​កើត
ថយ | ទំព័រទី ២០៧ | បន្ទាប់