នូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ដែលប្រព្រឹត្តតាម (ទាំងអម្បាលនោះ) វិញ។ ម្នាលអានន្ទ នេះ តថាគត ហៅថា ឧបទ្រពសិស្ស ព្រោះឧបទ្រព គឺកិលេស កើតក្នុងសិស្ស។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើត ក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈតទៅ ក៏សម្លាប់នូវសាវ័កនោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពសិស្ស។
[២២] ម្នាលអានន្ទ ចុះឧបទ្រពព្រហ្មចារ្យ តើដូចម្តេច។ ម្នាលអានន្ទ ព្រះតថាគត ឆ្ងាយចាកសឹកសត្រូវ គឺកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច មិនត្រឡប់មកកាន់ត្រៃភព ព្រះអង្គកើតឡើងក្នុងលោកនេះ។ ព្រះតថាគតនោះ អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ