ទីវាល​ ​គំនរចំបើង​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ក្តី​ ​អ្នក​និគម​ក្តី​ ​អ្នកជនបទ​ក្តី​ ​ក៏​ប្រព្រឹត្ត​តាម​ព្រះ​តថាគត​ ​ដែល​ចេញ​ចាក​ពួក​ដូច្នោះ​។​ ​ព្រះ​តថាគត​នោះ​ ​មិន​ប្រាថ្នា​នូវ​តណ្ហា​ ​ជា​ធម្មជាតិ​ជ្រុលជ្រប់​ ​មិនដល់​នូវ​សេចក្តី​ត្រេកអរ​ ​មិន​ត្រឡប់​មកកាន់​សេចក្តី​ល្មោភ​ ​ក្នុង​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ក្តី​ ​អ្នក​និគម​ក្តី​ ​អ្នកជនបទ​ក្តី​ ​ដែល​ប្រព្រឹត្ត​តាម​ ​(​នោះ​)​ ​ទេ​។​ ​ម្នាល​អានន្ទ​ ​តែថា​សាវ័ក​របស់​សាស្តា​នោះ​ឯង​ ​ចំរើន​វិវេក​ ​យក​តម្រាប់​សាស្តា​នោះ​ ​ក៏​នៅនឹង​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ញកភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ដងព្រៃ​ ​ទីវាល​ ​គំនរចំបើង​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ក្តី​ ​អ្នក​និគម​ក្តី​ ​អ្នកជនបទ​ក្តី​ ​ក៏​ប្រព្រឹត្ត​តាម​សាវ័ក​ ​ដែល​ចេញ​ចាក​ពួក​ដូច្នោះ​។​ ​សាវ័ក​នោះ​ ​បែរជា​ប្រាថ្នា​នូវ​តណ្ហា​ ​ជា​ធម្មជាតិ​ជ្រុលជ្រប់​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ក៏​ត្រឡប់​មកកាន់​សេចក្តី​ល្មោភ​ ​ក្នុង​ពួក​ ​ព្រាហ្មណ៍​ ​និង​គហបតី​ក្តី​ ​អ្នក​និគម​ក្តី​ ​អ្នកជនបទ​ក្តី​ ​ដែល​ប្រព្រឹត្ត​តាម​នោះ​វិញ​។​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​តថាគត​ហៅថា​ ​ឧបទ្រព​ព្រហ្មចារ្យ​ ​ព្រោះ​ឧបទ្រព​ ​គឺ​កិលេស​ ​ក្នុង​ព្រហ្មចារ្យ​។​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ជា​គ្រឿង​សៅហ្មង​ ​ជា​ធម៌​នាំឲ្យកើត​ ​ក្នុង​ភព​ថ្មីទៀត​ ​ប្រព្រឹត្តទៅ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​ឲ្យផល​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​និង​មរណៈ​តទៅ​ ​ក៏​សម្លាប់​នូវ​សាវ័ក​នោះ​។​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់