ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​ជា​ឧបទ្រព​ព្រហ្មចារ្យ​។​ ​ម្នាល​អានន្ទ​ ​បណ្តា​ ​ឧបទ្រព​ទាំងនោះ​ ​ឧបទ្រព្យ​អាចារ្យ​ក្តី​ ​ឧបទ្រព​សិស្ស​ក្តី​ ​ឲ្យផល​ជា​ទុក្ខ​ ​ល្មម​ទេ​ ​ចំណែក​ឧបទ្រព​ព្រហ្មចារ្យ​នេះ​ ​ទើប​ឲ្យផល​ជា​ទុក្ខ​ ​យ៉ាង​ក្រៃលែង​ ​ឲ្យផល​ផ្សា​ក្តៅ​យ៉ាង​ក្រៃលែង​ ​ជាង​ឧបទ្រព​អាចារ្យ​ ​និង​ឧបទ្រព​សិស្ស​ទាំងនោះ​ទៅទៀត​ ​មិន​តែប៉ុណ្ណោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្លាក់ចុះ​ទៅកាន់​អបាយ​។​ ​ម្នាល​អានន្ទ​ ​ហេតុ​នោះ​ ​អ្នក​ទាំងឡាយ​ចូរ​រាប់អាន​តថាគត​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ថា​ជា​មិត្ត​ ​កុំ​រាប់អាន​តថាគត​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ថា​ ​ជា​អ្នកមាន​ពៀរ​ឡើយ​ ​សេចក្តី​ប្រតិបត្តិ​ជា​មិត្ត​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​អ្នក​ទាំងឡាយ​ ​អស់​កាល​ជា​អង្វែង​ទៅ​។​
 [​២៣​]​ ​ម្នាល​អានន្ទ​ ​ចុះ​ពួក​សាវ័ក​ ​រាប់អាន​សាស្តា​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ ​ជា​អ្នកមាន​ពៀរ​ ​មិនរាប់​អាន​សាស្តា​ ​ដោយ​សេចក្តី​ប្រតិបត្តិ​ជា​មិត្ត​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​សាស្តា​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់