អាត្មាអញ ជាបុគ្គលប្រសើរជាងសត្វលោក ជាតិនេះ ជាជាតិទីបំផុត ឥឡូវនេះ មិនមានភពថ្មីទៀតឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។
[៤៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា មានពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព ព្រមទាំងមនុស្សដ៏សេស ជាពន្លឺកន្លងបង់ នូវទេវានុភាព របស់ទេវតាទាំងឡាយ ឱកាសណា ដែលចំហទទេ មានក្នុងចន្លោះលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត មួយទៀត ព្រះច័ន្ទ្រ ព្រះអាទិត្យទាំងនេះ សឹងមានឫទ្ធិច្រើនយ៉ាងនេះ