មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ផ្សាយ​ពន្លឺ​ទៅ​មិនដល់​ ​ក្នុង​ទី​ឱកាស​ណា​ ​ពន្លឺ​ភ្លឺស្វាង​ច្បាស់​ ​រក​ប្រមាណ​មិនបាន​ ​កន្លង​បង់​នូវ​ទេវានុភាព​ ​របស់​ទេវតា​ទាំងឡាយ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ក្នុង​ទី​ឱកាស​ទាំងនោះ​ ​ពួក​សត្វ​ដែល​កើត​ក្នុង​ទីនោះ​ ​ក៏​ស្គាល់គ្នា​ទៅវិញទៅមក​ ​ដោយសារ​ពន្លឺ​នោះ​ថា​ ​អើហ្ន៎​ ​មាន​ពួក​សត្វ​ដទៃ​ ​មក​កើត​ក្នុង​ទីនេះ​ដែរ​តើ​។​ ​លោកធាតុ​ទាំង​ ​១ម៉ឺន​នេះ​ ​ក៏​កក្រើក​ ​រំពើក​ ​ញាប់ញ័រ​ ​ឯ​ពន្លឺ​ភ្លឺស្វាង​ច្បាស់​ ​រក​ប្រមាណ​មិនបាន​ ​ក៏​កើត​ប្រាកដ​ឡើង​ក្នុង​លោក​ ​ជា​ពន្លឺ​ ​កន្លង​បង់​នូវ​ទេវានុភាព​ ​របស់​ទេវតា​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៤៧​]​ ​ព្រះមានព្រះភាគ​ ​【​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​អ្នក​ចូរ​ចំណាំទុក​ ​នូវ​ហេតុនេះ​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះ​តថាគត​ ​ក្នុង​សាសនា​នេះ​ចុះ​។​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មាន​វេទនា​កើត​ប្រាកដ​ ​តាំងនៅ​ប្រាកដ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​ប្រាកដ​ ​សញ្ញា​.​.​.​ ​វិតក្កៈ​ ​កើត​ប្រាកដ​ ​តាំងនៅ​ប្រាកដ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​ប្រាកដ​ ​ក្នុង​លោក​នេះ​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់