សំឡាញ់​ដែល​ឈរ​ទៀប​ជើងភ្នំ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​សំឡាញ់​ ​ពិត​ដូច្នោះ​មែនហើយ​ ​ខ្ញុំ​ជា​បុគ្គល​ត្រូវ​ភ្នំ​ធំ​នេះ​បិទបាំង​ ​បាន​ជា​មិនឃើញ​ ​នូវ​របស់​ដែល​គួរ​ឃើញ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​រឿង​នេះ​មាន​ឧបមា​ ​ដូចម្តេច​មិញ​ ​មាន​ឧបមេយ្យ​ដូចជា​ ​ជយ​សេន​រាជកុមារ​ ​ត្រូវ​គំនរ​អវិជ្ជា​ ​ដ៏​ធំ​វិសេស​ ​ក្រៃលែង​ជាង​ភ្នំ​នោះ​ទៅទៀត​ ​គ្រប​សង្កត់​ ​ដោត​ក្រង​ ​ចាក់ស្រែះ​ ​រួបរឹត​ហើយ​។​ ​ជយ​សេន​រាជកុមារ​ ​ដែល​កំពុង​នៅក្នុង​កណ្តាល​កាម​ ​កំពុង​បរិភោគ​កាម​ ​កំពុង​ទំពាស៊ី​កាម​វិតក្កៈ​ ​កំពុង​រោលរាល​ ​ដោយ​សេចក្តី​ក្រហល់ក្រហាយ​ ​ព្រោះ​កាម​ ​ជា​អ្នក​ខ្វល់ខ្វាយ​ ​ដើម្បី​ស្វែងរក​កាម​ ​តើ​នឹង​ដឹង​ ​នឹង​យល់​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណជាត​ ​ដែល​បុគ្គល​គប្បី​ដឹង​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ឃើញ​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ដល់​ ​ដោយ​នេក្ខម្មៈ​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​នេក្ខម្មៈ​ ​ដូចម្តេច​បាន​ ​ពាក្យ​ដូច្នេះ​នេះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ប្រសិនបើ​អ្នកបំភ្លឺ​សេចក្តី​ឧបមា​ ​ទាំង២នេះ​ ​ដល់​ជយ​សេន​រាជកុមារ​នោះ​ ​ក៏​ជា​ការ​អស្ចារ្យ​គ្រាន់បើ​របស់​អ្នក​ដែរ​ ​ជយ​សេន​រាជកុមារ​
ថយ | ទំព័រទី ៧៣ | បន្ទាប់