[​៩៦​]​ ​កាលបើ​ព្រះ​អនុ​រុទ្ធ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​អភិ​យក​ច្ចា​នៈ​មាន​អាយុ​ ​ក៏​ពោល​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ ​ពាក្យ​របស់​លោកម្ចាស់​ ​ប្រពៃ​ហើយ​ ​តែ​ខ្ញុំ​ត្រូវការ​សួរ​ ​ក្នុង​ប្រស្នា​នុ៎ះ​ ​តទៅទៀត​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ ​ពួក​ទេវតា​ណា​ ​ដែល​មាន​ពន្លឺ​ ​ទេវតា​ទាំងនោះ​ ​មាន​ពន្លឺ​តិច​ទាំងអស់​ឬ​ ​ឬក៏​មាន​ពួក​ទេវតា​ ​ដែល​មាន​ពន្លឺ​ប្រមាណ​មិនបាន​ ​ក្នុង​ទីនុ៎ះ​ខ្លះ​ដែរ​។​ ​ព្រះ​អនុ​រុទ្ធ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​ទេវតា​ដែល​មាន​ពន្លឺ​តិច​ ​ក៏​មាន​ក្នុង​ទីនុ៎ះ​ខ្លះ​ ​ទេវតា​ ​ដែល​មាន​ពន្លឺ​ប្រមាណ​មិនបាន​ ​ក៏​មាន​ក្នុង​ទីនុ៎ះ​ខ្លះ​ដែរ​។​ ​បពិត្រ​ព្រះ​អនុ​រុទ្ធ​ដ៏​ចម្រើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​ទេវតា​ទាំងនោះ​ ​ចូល​ទៅ​កើត​ ​ក្នុង​ពួក​នៃ​ទេវតា​ដូចគ្នា​ ​តែ​ទេវតា​ពួក​ខ្លះ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​តិច​ក៏​មាន​ ​ទេវតា​ពួក​ខ្លះ​ក្នុង​ទីនុ៎ះ​ ​មាន​ពន្លឺ​ប្រមាណ​មិនបាន​ក៏​មាន​។​
 [​៩៧​]​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ត្រឡប់​សួរ​លោក​ ​ក្នុង​ប្រស្នា​នុ៎ះ​វិញ​ ​បើ​ប្រស្នា​នោះ​ ​គាប់ចិត្ត​លោក​ ​យ៉ាងណា​ ​លោក​គប្បី​ដោះស្រាយ​ ​នូវ​ប្រស្នា​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​អាវុសោ​ ​ក​ច្ចា​នៈ​ ​លោក​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​គឺ​ត្រង់​ដែល​ភិក្ខុ​ ​ផ្សាយ​ចិត្ត​ ​បង្អោន​ចិត្ត​ ​ទៅកាន់​រុក្ខមូល១​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់