[​១៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ពាល​ ​កាល​ឡើង​កាន់​តាំង​ក្តី​ ​ឡើង​កាន់​គ្រែ​ក្តី​ ​ដេក​លើ​ផែនដី​ក្តី​ ​អំពើអាក្រក់​ទាំងឡាយ​ ​គឺ​ការប្រព្រឹត្ត​អាក្រក់​ដោយ​កាយ​ ​ប្រព្រឹត្តិ​អាក្រក់​ដោយ​វាចា​ ​ប្រព្រឹត្តិ​អាក្រក់​ដោយចិត្ត​ណា​ ​ដែលគេ​ធ្វើ​ទុក​ក្នុង​កាលមុន​ ​អំពើអាក្រក់​ទាំងនោះ​ឯង​ ​តែង​គ្រប​ដណ្តប់​ ​សង្កត់សង្កិន​ ​រួបរឹត​គេ​ ​ក្នុង​សម័យ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្រមោល​នៃ​កំពូលភ្នំ​ដ៏​ធំ​ ​តែង​ក្រាល​រាលដាល​ ​គ្រប​លើ​ផែនដី​ ​ក្នុង​វេលា​ថ្ងៃរសៀល​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ឧបមេយ្យ​ ​ដូច​បុគ្គល​ពាល​ ​កាល​ឡើង​កាន់​តាំង​ក្តី​ ​ឡើង​កាន់​គ្រែ​ក្តី​ ​ដេក​លើ​ផែនដី​ក្តី​ ​អំពើអាក្រក់​ទាំងឡាយ​ ​គឺ​ការប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ​ ​ប្រព្រឹត្តិ​អាក្រក់​ដោយ​វាចា​ ​ប្រព្រឹត្តិ​អាក្រក់​ដោយចិត្ត​ណា​ ​ដែល​ធ្វើ​ទុក​ក្នុង​កាលមុន​ ​អំពើអាក្រក់​ទាំងនោះ​ឯង​ ​តែង​គ្រប​ដណ្តប់​ ​សង្កត់សង្កិន​ ​រួបរឹត​គេ​ ​ក្នុង​សម័យ​នោះ​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​គិត​ក្នុង​អារម្មណ៍​ ​ដែល​ប្រាកដ​ ​ក្នុង​ចក្ខុទ្វារ​នោះ​ ​យ៉ាងនេះ​ថា​ ​អើហ្ន៎​ ​អាត្មាអញ​ ​មិនបាន​ធ្វើ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់