អំពើល្អ​ ​មិនបាន​ធ្វើកុសល​ ​មិនបាន​ធ្វើបុណ្យ​ ​សម្រាប់​ការពារ​ភ័យ​ទុក​សោះ​ ​អាត្មាអញ​ ​ធ្វើ​តែ​បាប​ ​ធ្វើ​តែ​អំពើអាក្រក់​ ​ធ្វើ​តែ​អំពើ​ក្តៅក្រហាយ​ទុក​ ​ពួក​ជន​ដែល​មិនបាន​ធ្វើអំពើ​ល្អ​ ​មិនបាន​ធ្វើកុសល​ ​មិនបាន​ធ្វើបុណ្យ​ ​សម្រាប់​ការពារ​ភ័យ​ទុក​ ​ជា​អ្នក​បាន​ធ្វើ​តែ​អំពើបាប​ ​ធ្វើ​តែ​អំពើអាក្រក់​ ​ធ្វើ​តែ​អំពើ​ក្តៅក្រហាយ​ទុក​ ​រមែង​មាន​គតិ​ណា​ ​អាត្មាអញ​ ​នឹង​ទៅកាន់​គតិ​នោះ​ ​ក្នុង​បរលោក​។​ ​បុគ្គល​ពាល​នោះ​ ​តែង​ក្រៀមក្រំ​ចិត្ត​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​ទ្រហោយំ​ ​ដល់​នូវ​សេចក្តី​វង្វេង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ ​តែង​ទទួល​ទុក្ខ​ ​ទោមនស្ស​ ​ទី៣​ ​នេះឯង​ ​ក្នុង​បច្ចុប្បន្ន​។​
 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផង​ដែល​និយាយ​តាម​ហេតុ​ ​តែង​និយាយចំ​ពោះ​ទីណា​ថា​ ​ជាទី​មិន​គួរ​ប្រាថ្នា​តែមួយ​យ៉ាង​ ​មិន​គួរ​ត្រេកអរ​តែមួយ​យ៉ាង​ ​មិន​គួរ​ពេញចិត្ត​តែមួយ​យ៉ាង​ ​ដូច្នេះ​ ​ទីនោះ​ ​គឺ​នរក​នុ៎ះឯង​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់