[​១៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ធ្វើ​កម្ម​ករណ៍​ឈ្មោះ​ ​បញ្ចពិធ​ពន្ធន៍​ ​(​ចំណង៥ប្រការ​)​ ​ចំពោះ​សត្វ​នរក​នោះ​។​ ​គឺ​ផ្តេក​ ​(​សត្វ​នរក​នោះ​)​ ​ហើយ​បោះដែកគោល​ដ៏​ក្តៅ​ ​ត្រង់​ដៃ​ ​(​ខាងស្តាំ​)​ ​១​ ​បោះដែកគោល​ដ៏​ក្តៅ​ ​ត្រង់​ដៃ​ខាងឆ្វេង១​ ​បោះដែកគោល​ដ៏​ក្តៅ​ ​ត្រង់​ជើង​ ​(​ខាងស្តាំ​)​ ​១​ ​បោះដែកគោល​ដ៏​ក្តៅ​ ​ត្រង់​ជើង​ខាងឆ្វេង១​ ​បោះដែកគោល​ដ៏​ក្តៅ​ ​ចំ​កណ្តាល​ទ្រូង១​។​ ​សត្វ​នោះ​ ​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​ទីនោះ​ ​បើ​បាបកម្ម​នោះ​ ​មិនទាន់​អស់​ដរាបណា​ ​ក៏​មិន​ធ្វើ​មរណកាល​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​លុះ​ផ្តេក​សត្វ​នរក​នោះ​រួចហើយ​ ​ទើប​យក​ដឹង​ចាំង​។​ ​សត្វ​នោះ​ ​ក៏​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​ ​ក្នុង​ទីនោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​សត្វ​នោះ​ ​យកជើង​ឡើងលើ​ ​យក​ក្បាល​ចុះក្រោម​ ​ហើយ​ច្រាស​ដោយ​កាំបិតព្រា​។​ ​
ថយ | ទំព័រទី ១៧១ | បន្ទាប់