សត្វ​នោះ​ ​ក៏​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​ ​ក្នុង​ទីនោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ទឹម​សត្វ​នោះ​នឹង​រថ​ ​ហើយ​បរ​ទៅ​ ​បរម​ក​ ​លើ​ប្រថពី​ ​ដែល​ភ្លើង​កំពុង​ឆេះ​សព្វ​ ​ភ្លឺ​សន្ធោសន្ធៅ​ ​ច្រាល​ឆ្អៅ​។​ ​សត្វ​នោះ​ ​ក៏​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ប្រើ​សត្វ​នោះ​ ​ឲ្យ​ឡើងភ្នំ​ ​ឲ្យ​ចុះ​អំពី​ភ្នំ​រងើកភ្លើង​ដ៏​ធំ​ ​ដែល​កំពុង​ឆេះ​ក្តៅ​សព្វ​ ​ភ្លឺ​សន្ធោសន្ធៅ​ ​ច្រាល​ឆ្អៅ​។​ ​សត្វ​នោះ​ ​រងទុក្ខ​វេទនា​ ​ក្លាខ្លាំង​ ​ខ្លោចផ្សា​ក្នុង​ទីនោះ​ ​បើ​បាបកម្ម​នោះ​ ​មិនទាន់​អស់​ដរាបណា​ ​ក៏​មិន​ធ្វើ​មរណកាល​ដរាប​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និរយបាល​ ​ចាប់​សត្វ​នោះ​ ​យកជើង​ឡើងលើ​ ​យក​ក្បាល​ចុះក្រោម​ ​ទំលាក់​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ក្តៅ​សព្វ​ ​ភ្លឺ​សន្ធោសន្ធៅ​ ​ច្រាល​ឆ្អៅ​។​ ​សត្វ​នោះ​ ​ឆេះ​នឹង​កំសួល​ពពុះ​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​។​ ​កាល​សត្វ​នោះ​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់