ជា​សត្វ​ថោកទាប​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ ​ព្រះ​អរិយបុគ្គល​ឡើយ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​លុះ​សត្វ​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ចំណែក​សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​លុះ​សត្វ​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​មនុស្សលោក​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​ជា​មិច្ឆា​ទិដ្ឋ​ ​ប្រកាន់​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​លុះ​សត្វ​ទាំងនោះ​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់