អ្នកជនបទក្តី ក៏ប្រព្រឹត្តតាម (បែបផែននោះ)។ កាលបើព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ប្រព្រឹត្តតាមដូច្នោះហើយ សាស្តានោះ ប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភវិញ។ ម្នាលអានន្ទ នេះតថាគតហៅថា ឧបទ្រពអាចារ្យ ព្រោះឧបទ្រព គឺកិលេស កើតក្នុងអាចារ្យ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើតក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈ តទៅមុខ ក៏សម្លាប់នូវសាស្តានោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពអាចារ្យ។
[២១] ម្នាលអានន្ទ ចុះ ឧបទ្រពសិស្ស តើដូចម្តេច។ ម្នាលអានន្ទ សាវ័ករបស់សាស្តានោះឯង កាលចំរើនវិវេក យកតម្រាប់សាស្តានោះ ក៏អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមសាវ័ក ដែលចេញចាកពួកដូច្នោះ។ សាវ័កនោះ ប្រាថ្នា