នូវ​តណ្ហា​ ​ជា​ធម្មជាតិ​ជ្រុលជ្រប់​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ក៏​ត្រឡប់​មកកាន់​សេចក្តី​ល្មោភ​ ​ក្នុង​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​និគម​ ​អ្នកជនបទ​ ​ដែល​ប្រព្រឹត្ត​តាម​ ​(​ទាំងអម្បាល​នោះ​)​ ​វិញ​។​ ​ម្នាល​អានន្ទ​ ​នេះ​ ​តថាគត​ ​ហៅថា​ ​ឧបទ្រព​សិស្ស​ ​ព្រោះ​ឧបទ្រព​ ​គឺ​កិលេស​ ​កើត​ក្នុង​សិស្ស​។​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​ជា​គ្រឿង​សៅហ្មង​ ​ជា​ធម៌​នាំឲ្យកើត​ ​ក្នុង​ភព​ថ្មីទៀត​ ​ប្រព្រឹត្តទៅ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​ឲ្យផល​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​និង​មរណៈ​តទៅ​ ​ក៏​សម្លាប់​នូវ​សាវ័ក​នោះ​។​ ​ម្នាល​អានន្ទ​ ​យ៉ាងនេះ​ឯង​ ​ជា​ឧបទ្រព​សិស្ស​។​
 [​២២​]​ ​ម្នាល​អានន្ទ​ ​ចុះ​ឧបទ្រព​ព្រហ្មចារ្យ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ ​ឆ្ងាយ​ចាក​សឹកសត្រូវ​ ​គឺ​កិលេស​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មានដំណើរ​ល្អ​ទៅកាន់​ព្រះនិព្វាន​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​សាស្តាចារ្យ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ ​មិន​ត្រឡប់​មកកាន់​ត្រៃភព​ ​ព្រះអង្គ​កើតឡើង​ក្នុង​លោក​នេះ​។​ ​ព្រះ​តថាគត​នោះ​ ​អាស្រ័យ​នៅនឹង​សេនាសនៈ​ដ៏​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ញកភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ដងព្រៃ​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់