អ​ច្ឆ​រិយព្ភូ​ត​ធម្ម​សូត្រ​ ​ទី៣​


 [​២៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​កាល​ពួក​ភិក្ខុ​មាន​ចំនួន​ច្រើន​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​ប​ដ្ឋាន​សាលា​ ​ក្នុង​កាលនោះ​ឯង​ ​អន្តរាកថា​នេះ​ ​ក៏​កើតឡើង​ថា​ ​អស្ចារ្យ​ណាស់​ ​អាវុសោ​ ​ចំឡែក​ណាស់​ ​អាវុសោ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ព្រះអង្គ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះថា​ ​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ ​នូវ​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​បរិនិព្វាន​ហើយ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កិលេស​ ​ជា​គ្រឿង​ញ៉ាំង​សត្វ​ ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​ ​នូវ​កម្ម​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​ ​នូវ​ទុក្ខ​ទាំងពួង​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ ​ទាំងនោះ​ ​មាន​ព្រះនាម​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ ​ទាំងនោះ​ ​មាន​ព្រះ​គោត្រ​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ ​ទាំងនោះ​ ​មាន​សីល​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មានធម៌​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​បញ្ញា​យ៉ាងនេះ​ខ្លះ​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់