ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិហារធម៌​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​។​ ​លុះ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ពោល​នឹង​ភិក្ខុ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​បុគ្គល​អស្ចារ្យ​ ​ទាំង​ប្រកបដោយ​ធម៌​អស្ចារ្យ​មែន​ ​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​បុគ្គល​ចំឡែក​ ​ទាំង​ប្រកបដោយ​ធម៌​ ​ដ៏​ចំឡែក​មែន​។​ ​នេះ​ជា​អន្តរាកថា​ ​របស់​ភិក្ខុ​ទាំងនោះ​ ​អន្តរាកថា​នេះ​ ​ក៏​ដាច់​ពាក់កណ្តាល​ទៅ​។​
 [​២៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ការ​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​សំដៅ​ទៅ​ឧបដ្ឋានសាលា​ ​លុះ​ទ្រង់​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ហើយ​ ​ក៏​មាន​ព្រះបន្ទូល​នឹង​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាញ់មិញ​នេះ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​គ្នា​ ​និយាយ​ដូចម្តេច​ ​ចុះ​ពាក្យ​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ ​បញ្ឈប់​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អម្បាញ់មិញ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់