ក៏​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​ឧបដ្ឋានសាលា​ ​អន្តរាកថា​នេះ​ ​កើតឡើង​ដូច្នេះ​ថា​ ​អស្ចារ្យ​ណាស់​ ​អាវុសោ​ ​ចំឡែក​ណាស់​ ​អាវុសោ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ព្រះអង្គ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះថា​ ​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ ​នូវ​ព្រះ​អតីត​ពុទ្ធ​ទាំងឡាយ​ ​ដែល​បរិនិព្វាន​ហើយ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កិលេស​ ​ជា​គ្រឿង​ញ៉ាំង​សត្វ​ ​ឲ្យ​មានដំណើរ​យឺតយូរ​ ​ទ្រង់​ផ្តាច់ផ្តិល​នូវ​កម្ម​ ​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​គ្រប​សង្កត់​ ​នូវ​កម្ម​ជា​គ្រឿង​ញ៉ាំង​សត្វ​ឲ្យ​វិលវល់​ ​ទ្រង់​កន្លង​បង់​ ​នូវ​ទុក្ខ​ទាំងពួង​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​ព្រះ​ជាតិ​យ៉ាងនេះ​ខ្លះ​.​.​.​ ​មាន​ព្រះនាម​យ៉ាងនេះ​ខ្លះ​.​.​.​ ​មាន​ព្រះ​គោត្រ​យ៉ាងនេះ​ខ្លះ​.​.​.​ ​មាន​សីល​យ៉ាងនេះ​ខ្លះ​.​.​.​ ​មានធម៌​យ៉ាងនេះ​ខ្លះ​.​.​.​ ​មាន​ប្រាជ្ញា​យ៉ាងនេះ​ខ្លះ​ ​មាន​វិហារធម៌​យ៉ាងនេះ​ខ្លះ​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​និយាយ​នឹង​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​មាន​សេចក្តី​អស្ចារ្យ​ ​ទាំង​ប្រកបដោយ​ធម៌​ ​ដ៏​អស្ចារ្យ​មែន​ ​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​បុគ្គល​ចំឡែក​
ថយ | ទំព័រទី ៤២ | បន្ទាប់