ជា​បុគ្គល​ប្រកបដោយ​ធម៌​ ​ដ៏​ចំឡែក​មែន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​នេះ​ជា​អន្តរាកថា​ ​ដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​បញ្ឈប់​ក្នុង​វេលា​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​មកដល់​។​
 [​២៧​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ព្រះ​អានន្ទ​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ធម៌​ណា​ ​ដែល​អស្ចារ្យ​ ​ដែល​ចំឡែក​ ​អ្នក​ចូរ​បំភ្លឺ​នូវ​ធម៌​នោះ​ ​ចំពោះ​តថាគត​ ​ឲ្យលើស​លន់​ពន់ប្រមាណ​ ​ក្នុង​ទីនេះ​ចុះ​។​
 [​២៨​]​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​ពោធិសត្វ​កើត​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​ ​តែង​មានសតិ​សម្បជញ្ញៈ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពោធិសត្វ​កើត​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​ ​តែង​មានសតិ​សម្បជញ្ញៈ​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​(​ធម៌​អស្ចារ្យ​ ​ចំឡែក​)​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់