[​៣៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលណា​ពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​មាតា​ ​មាតា​នៃ​ពោធិសត្វ​ ​ឥតមាន​អាពាធ​ណាមួយ​កើតឡើង​ទេ​ ​មាតា​ពោធិសត្វ​ជា​ស្ត្រី​មាន​សេចក្តី​សុខ​ ​ឥតមាន​លំបាក​កាយ​ ​មាតា​ពោធិសត្វ​ ​រមែង​ឃើញ​ពោធិសត្វ​សព្វ​អវយវៈ​តូច​ធំ​ ​មាន​ឥន្ទ្រិយ​មិន​សៅហ្មង​ ​ហាក់ដូចជា​ឋិតនៅ​ខាងក្រៅ​ផ្ទៃ​។​ ​ម្នាល​អានន្ទ​ ​ដូច​កែវមណី​ ​និង​កែវ​ពៃទូរ្យ​ដ៏​ល្អ​ ​មាន​ពន្លឺ​ ​មាន​ជ្រុង៨​ ​ដែលគេ​ច្នៃ​ហើយដោយ​ល្អ​។​ ​បុគ្គល​យក​សូត្រ​ ​ដែល​មាន​ពណ៌ខៀវ​ក្តី​ ​លឿង​ក្តី​ ​ក្រហម​ក្តី​ ​សក្តី​ ​សូត្រ​ដែល​មាន​ពណ៌លឿងទុំ​ក្តី​ ​ទៅ​ដោត​ក្នុង​កែវ​នោះ​។​ ​បុរស​ដែល​មាន​ចក្ខុ​ ​យក​មក​ដាក់​ក្នុង​ដៃ​ហើយ​ ​ពិចារណា​ស្គាល់​ច្បាស់​ ​នូវ​កែវ​នោះ​ថា​ ​នេះ​ជា​កែវមណី​ ​ជា​កែវ​ពៃទូរ្យ​ដ៏​ល្អ​ ​មាន​ពន្លឺ​ ​មាន​ជ្រុង៨​ ​ដែលគេ​ច្នៃ​ដោយ​ប្រពៃ​។​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់