បុគ្គល​យក​សូត្រ​ ​ដែល​មាន​ពណ៌ខៀវ​ក្តី​ ​លឿង​ក្តី​ ​ក្រហម​ក្តី​ ​សក្តី​ ​សូត្រ​ដែល​មាន​ពណ៌លឿងទុំ​ក្តី​ ​ទៅ​ដោត​ក្នុង​កែវ​នោះ​ ​យ៉ាងណា​ ​ម្នាល​អានន្ទ​ ​កាលណា​ពោធិសត្វ​ ​ចុះ​កាន់​ផ្ទៃ​មាតា​ ​មាតា​នៃ​ពោធិសត្វ​ ​មិនដែល​មាន​អាពាធ​ណាមួយ​កើតឡើង​ទេ​ ​មាតា​ពោធិសត្វ​ ​ជា​ស្ត្រី​មាន​សេចក្តី​សុខ​ ​ឥតមាន​លំបាក​កាយ​ ​មាតា​ពោធិសត្វ​ ​រមែង​ឃើញ​ពោធិសត្វ​សព្វ​អវយវៈ​តូច​ធំ​ ​មាន​ឥន្ទ្រិយ​មិន​សៅហ្មង​ ​ហាក់ដូចជា​ឋិតនៅ​ខាងក្រៅ​ផ្ទៃ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៣៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាល​ពោធិសត្វ​ប្រសូត​ហើយ​ ​បាន៧ថ្ងៃ​ ​មាតា​ពោធិសត្វ​ ​រមែង​ធ្វើ​មរណកាល​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ជាន់​តុសិត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
ថយ | ទំព័រទី ៥០ | បន្ទាប់