អាត្មាអញ​ ​ជា​បុគ្គល​ប្រសើរ​ជាង​សត្វលោក​ ​ជាតិនេះ​ ​ជា​ជាតិ​ទីបំផុត​ ​ឥឡូវនេះ​ ​មិន​មាន​ភព​ថ្មីទៀត​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ដោយហេតុ​ណា​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុនេះ​ឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ចំណាំទុក​ ​ថា​ជា​អ​ច្ឆ​រិយព្ភូ​ត​ធម៌​ ​របស់​ព្រះមានព្រះភាគ​។​
 [​៤៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភ័ក្ត្រ​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ម្នាល​អានន្ទ​ ​កាលដែល​ពោធិសត្វ​ ​ចេញ​ចាក​ផ្ទៃ​មាតា​ ​មាន​ពន្លឺ​ភ្លឺស្វាង​ច្បាស់​ ​រក​ប្រមាណ​មិនបាន​ ​កើត​ប្រាកដ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​និង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​និង​មនុស្សជា​សម្មតិទេព​ ​ព្រមទាំង​មនុស្ស​ដ៏​សេស​ ​ជា​ពន្លឺ​កន្លង​បង់​ ​នូវ​ទេវានុភាព​ ​របស់​ទេវតា​ទាំងឡាយ​ ​ឱកាស​ណា​ ​ដែល​ចំហ​ទទេ​ ​មាន​ក្នុង​ចន្លោះ​លោក​ ​ឥតមាន​អ្វី​បាំង​រាំង​ ​មានតែ​អ័ព្ទ​ងងឹត​ ​មួយទៀត​ ​ព្រះ​ច័ន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនេះ​ ​សឹង​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់