ម្នាលអានន្ទ ចូរអ្នកចំណាំទុកនូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះតថាគតចុះ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មានវេទនាកើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ដោយហេតុណា។ សញ្ញា... វិតក្កៈ កើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ដោយហេតុណា។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ។ ព្រះសាស្តា ទ្រង់ពេញព្រះហ្ឫទ័យ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះអានន្ទមានអាយុ។
ចប់ អច្ឆរិយព្ភូតធម្មសូត្រ ទី៣។