បពិត្រព្រះរាជកុមារ អាត្មាភាព សូមសំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់ ប្រសិនបើទ្រង់យល់សេចក្តីនៃភាសិត របស់អាត្មាភាព ការយល់នុ៎ះ ជាការប្រពៃ តែបើទ្រង់មិនយល់សេចក្តីនៃភាសិត របស់អាត្មាភាពទេ សូមទ្រង់ឋិតនៅ ក្នុងការមិនយល់ របស់ទ្រង់ដដែលចុះ ទ្រង់មិនគប្បីត្រឡប់សួរអាត្មាភាព ក្នុងសេចក្តីនោះ តទៅទៀតឡើយ។ ។ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌ តាមទំនងដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំចុះ បើខ្ញុំយល់សេចក្តីនៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើន ការដែលយល់នុ៎ះ ជាការប្រពៃ តែបើខ្ញុំមិនយល់សេចក្តី នៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើនទេ ខ្ញុំនឹងឋិតនៅ ក្នុងការមិនយល់របស់ខ្លួនដដែល ខ្ញុំមិនត្រឡប់សួរអគ្គិវេស្សនៈដ៏ចម្រើន ក្នុងសេចក្តីនោះ តទៅទៀតទេ។
[៥៩] លំដាប់នោះ អចិរវតសមណុទ្ទេស ក៏សំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយជយសេនរាជកុមារ។ កាលបើអចិរវតសមណុទ្ទេស សំដែងដូច្នោះហើយ ជយសេនរាជកុមារ
[៥៩] លំដាប់នោះ អចិរវតសមណុទ្ទេស ក៏សំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយជយសេនរាជកុមារ។ កាលបើអចិរវតសមណុទ្ទេស សំដែងដូច្នោះហើយ ជយសេនរាជកុមារ