តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះទេ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុ ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។
[៥] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្តនូវបឋវីសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្តនូវសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងវិញ្ញាណញ្ចាយតនសញ្ញា ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យបឋវីសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា