កុំ​ស្តាប់​(​១​)​ ​សំឡេង​ដោយ​ត្រចៀក​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឯ​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​តែង​សំដែង​នូវ​វិធី​ចម្រើន​ឥន្ទ្រិយ​ ​របស់​សាវ័ក​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​ ​ឱ​ឧត្តរៈ​ ​កាលបើ​យ៉ាងនេះ​ ​បុគ្គល​ខ្វាក់​ ​នឹង​បាន​នាម​ថា​ ​ជា​អ្នក​ចម្រើន​ឥន្ទ្រិយ​ហើយ​ ​បុគ្គល​ថ្លង់​ ​នឹង​បាន​នាម​ថា​ ​ជា​អ្នក​ចម្រើន​ឥន្ទ្រិយ​ហើយ​ ​ទើបសម​នឹង​ពាក្យ​ ​របស់​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​ម្នាល​ឧត្តរៈ​ ​ព្រោះថា​ ​បុគ្គល​ខ្វាក់​ ​មិនឃើញ​រូប​ដោយ​ភ្នែក​ទេ​ ​បុគ្គល​ថ្លង់​ ​មិនឮ​សំឡេង​ ​ដោយ​ត្រចៀក​ទេ​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ឧត្តរ​មាណព​ ​ជា​កូនសិស្ស​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​ក៏​អង្គុយ​នៅ​ស្ងៀម​ ​អៀនអន់​ ​ឱនក​ ​ដាក់មុខជ្រប់​ ​មិន​និយាយ​។​
​(​១​)​ ​មិន​គប្បី​ស្តាប់​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៧០ | បន្ទាប់